សាលានឹងរៀបចំកម្មវិធីសង្ក្រាន្តប៊្លូប៊ើដនិងប៊្លូឡាញ ដែលនឹងប្រព្រឹត្តិទៅ១ថ្ងៃពេញ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ក្នុងកម្មវិធីដ៏វិសេសវិសាលនេះនឹងមានការសម្តែងសិល្បៈពីសិស្សានុសិស្សរបស់យើង ការសម្តែងរបាំត្រុដិ របាំគោះត្រឡោក សិល្បះសម្តែងនានា មានការលក់វត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃផលិតរបស់សិស្ស ការលក់នំចំណីខ្មែរ លេងល្បែងប្រជាប្រិយតាមថ្នាក់ និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតផងដែរ។ របៀបវារៈលម្អិតមានភ្ជាប់ជូន។

បន្ថែមពីលើនេះទៅទៀត សូមលោក លោកស្រីជាអាណាព្យាបាលសិស្សជួយជាវក្រម៉ារំដួលខ្មែរដែលមានតម្លៃ៥$ ដើម្បីពាក់ជុំគ្នាជាមួយ សិស្សានុសិស្ស អាណាព្យាបាល ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់គ្នា។
បញ្ជាក់៖ ប្រាក់ចំណេញទំាងអស់ពីការលក់ក្រម៉ា ការលក់ដូរ សាលានឹងធ្វើការបរិច្ចាគទៅមជ្ឈមណ្ឌលដែលកំពុងតែមានការខ្វះខាត។

សូមអរគុណ។ ដោយក្តីគោរព!
———————————————
Dear Parents and Guardians,

𝐁𝐥𝐮𝐞𝐛𝐢𝐫𝐝 and 𝐁𝐥𝐮𝐞𝐥𝐢𝐧𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥𝐬 would like to inform you that the school will host a one-day Sangkran on April 2, 2026, to celebrate the up-coming Khmer New Year! To make the program even more joyful, the school would like to extend an invitation to all parents and guardians to join.

At the event, you will enjoy a Trot performance, student performances, traditional dances, the sale of student-made souvenirs, traditional games, and so much more! The agenda is attached.

Additionally, we encourage parents to purchase a Khmer Krama so that students, parents, and school management can dress in solidarity. The cost is $5 per Krama, and all profits will be donated to charity

Add your thoughts

Your email address will not be published. Required fields are marked *