Skip to content
HOME
Our Curriculums
International Early Years Curriculum (IEYC)
National Curriculum
Admissions
School Calendar
Enrollment Process
Book an Appointment
Our Community
Work At Bluebird
Contact
About Us
Message from School Principal
Vision and Mission
កម្មវិធីសិក្សាជាតិ
អំពីសាលា
សាលាអន្តរជាតិប៊្លូប៊ើដបានទទួលអាជ្ញាប័ណ្ណពីក្រសួងអប់រំយុវជន និងកីឡាក្នុងការអនុវត្តកម្មវិធីសិក្សាចំណេះទូទៅចាប់ពីកម្រិតមត្តេយ្យរហូតដល់មធ្យមសិក្សា។ កម្មវិធីសិក្សាជាតិនៃសាលាអន្តរជាតិប៊្រីតធីសប៊្លូប៊ើដអនុឡោមតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា និងបន្ស៊ីគ្នាជាមួយកម្មវិធីសិក្សាអន្តរជាតិ សំដៅធានាការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ បង្កើតគំនិតច្នៃប្រឌិត សកត្តានុពល និងសីលធម៌ ដោយសិស្សគ្រប់រូបទទួលបាននូវតុល្យភាពនៃវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។
កម្រិតមត្តេយ្យ
កម្មវិធីសិក្សាសម្រាប់កុមារមត្តេយ្យមាន៣កម្រិត៖
កម្មវិធីមត្តេយ្យកម្រិតទាប(២២ខែ) ពេញ១ពេល
កម្មវិធីមត្តេយ្យកម្រិតមធ្យម(៣-៤ឆ្នាំ) ពេញ១ពេល
កម្មវិធីមត្តេយ្យកម្រិតខ្ពស់ (៥ឆ្នាំ)ពេញ១ពេល
លទ្ធផលសិក្សា៖
កុមារមានបំណិនចំបាច់គ្រប់គ្រាន់សម្រាប់ត្រៀមចូលរៀនថ្នាក់ទី១
កុមារមានសមត្ថភាពប្រើភាសាខ្មែរសម្រាប់ធ្វើទំនាក់ទំនងបានស្របតាមកម្រិត
កុមារមានសមត្ថភាពសម្តែងមតិ ដោះស្រាយបញ្ហា និងធ្វើការងារក្រុម
កុមារមានសមត្ថភាពចែកដាច់រវាងខុស និងត្រូវ និងផ្តល់ហេតុផលដើម្បីគាំទ្រ
កុមារស្រលាញ់ការសិក្សា ចេះឆ្ងល់ និងស្វែងយល់អ្វីដែលថ្មី និងប្លែក
កុមារស្រលាញ់ និងថែរក្សាវប្បធម៌ ប្រពៃណី និងបរិស្ថាន
Looking for Something?
Search