Skip to content
HOME
Our Curriculums
International Curriculum
International Early Years Curriculum (IEYC)
International Primary Curriculum (IPC)
National Curriculum
Extracurricular Activities
Admissions
Calendar
Enrollment Process
Tuition Fee
Book an Appointment
Our Community
Field Trip
Work At Blueline
Contact
About Us
Message from School Principal
Academic Staff
Support Staff
Vision and Mission
កម្មវិធីសិក្សាជាតិ
អំពីសាលា
សាលាអន្តរជាតិប៊្រីតធីសប៊្លូប៊ើដបានទទួលអាជ្ញាប័ណ្ណពីក្រសួងអប់រំយុវជន និងកីឡាក្នុងការអនុវត្តកម្មវិធីសិក្សាចំណេះទូទៅចាប់ពីកម្រិតមត្តេយ្យរហូតដល់មធ្យមសិក្សា។ កម្មវិធីសិក្សាជាតិនៃសាលាអន្តរជាតិប៊្រីតធីសប៊្លូប៊ើដអនុឡោមតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា និងបន្ស៊ីគ្នាជាមួយកម្មវិធីសិក្សាអន្តរជាតិ សំដៅធានាការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ បង្កើតគំនិតច្នៃប្រឌិត សកត្តានុពល និងសីលធម៌ ដោយសិស្សគ្រប់រូបទទួលបាននូវតុល្យភាពនៃវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។
កម្រិតមត្តេយ្យ
កម្មវិធីសិក្សាសម្រាប់កុមារមត្តេយ្យមាន៣កម្រិត៖
កម្មវិធីមត្តេយ្យកម្រិតទាប(២២ខែ) ពេញ១ពេល
កម្មវិធីមត្តេយ្យកម្រិតមធ្យម(៣-៤ឆ្នាំ) ពេញ១ពេល
កម្មវិធីមត្តេយ្យកម្រិតខ្ពស់ (៥ឆ្នាំ)ពេញ១ពេល
លទ្ធផលសិក្សា៖
កុមារមានបំណិនចំបាច់គ្រប់គ្រាន់សម្រាប់ត្រៀមចូលរៀនថ្នាក់ទី១
កុមារមានសមត្ថភាពប្រើភាសាខ្មែរសម្រាប់ធ្វើទំនាក់ទំនងបានស្របតាមកម្រិត
កុមារមានសមត្ថភាពសម្តែងមតិ ដោះស្រាយបញ្ហា និងធ្វើការងារក្រុម
កុមារមានសមត្ថភាពចែកដាច់រវាងខុស និងត្រូវ និងផ្តល់ហេតុផលដើម្បីគាំទ្រ
កុមារស្រលាញ់ការសិក្សា ចេះឆ្ងល់ និងស្វែងយល់អ្វីដែលថ្មី និងប្លែក
កុមារស្រលាញ់ និងថែរក្សាវប្បធម៌ ប្រពៃណី និងបរិស្ថាន
កម្រិតបឋមសិក្សា
វិធីសាស្រ្ត៖ រៀនតាមរយៈការរុករក ការអនុវត្តផ្ទាល់ ការធ្វើគម្រោងជាដៃគូ ឬជាក្រុម។
លទ្ធផលសិក្សា៖
កម្មវិធីសិក្សាកម្រិតបឋមសិក្សាអនុឡោមតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា។
សិស្សទទួលបានមូលដ្ឋានគ្រឹះផ្នែកភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត សិក្សាសង្គម និងការស្រាវជ្រាវ
សិស្សទទួលបានមូលដ្ឋានគ្រឹះផ្នែកICT
សិស្សប្រាស្រ័យទាក់ទងគ្នា សហការគ្នា និងដោះស្រាយបញ្ហាបាន
សិស្សមានទំនួលខុសត្រូវលើការប្រព្រឹត្តិរបស់ខ្លួន
សិស្សមានគំនិតច្នៃប្រឌិត ចេះឆ្ងល់ និងស្វែងយល់អ្វីដែលថ្មី និងប្លែក
សិស្សយល់ដឹង និងថែរក្សាសុខភាពបានល្អ
សិស្សស្រលាញ់ការសិក្សា និងបន្តការស្វែងយល់បំណិនថ្មី
សិស្សស្រលាញ់ ថែរក្សាវប្បធម៌ ប្រពៃណី និងបរិស្ថាន
កម្រិតមធ្យមសិក្សា
កម្មវិធីសិក្សាកម្រិតមធ្យមសិក្សាអនុឡោមតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា។
លទ្ធផលសិក្សា៖
សិស្សទទួលបានមូលដ្ឋានគ្រឹះផ្នែកភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត សិក្សាសង្គម និងស្រាវជ្រាវ
សិស្សទទួលបានមូលដ្ឋានគ្រឹះផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍
សិស្សមានបំណិនច្បាស់លាស់ប្រើប្រាស់ក្នុងការសិក្សា និងជីវភាពជាក់ស្តែង
សិស្សមានបំណិនទំនាក់ទំនង និងការសហការក្នុងជាក្រុម
សិស្សមានសមត្ថភាពត្រិះរិះពិចារណា ស្គាល់ខុស ស្គាល់ត្រូវ និងដោះស្រាយបញ្ហា
សិស្សមានគំនិតច្នៃប្រឌិត ចេះឆ្ងល់ និងស្វែងយល់អ្វីដែលថ្មី និងប្លែក
សិស្សស្រលាញ់ការសិក្សា និងបន្តការស្វែងយល់បំណិនថ្មីស្របតាមបរិបទឌីជីថល
សិស្សស្រលាញ់ និងថែរក្សាវប្បធម៌ ប្រពៃណី និងបរិស្ថាន
Looking for Something?
Search