Parent Teachers Conferences (PTC) (Term4-2021)

It was a pleasure for teachers and parents to engage at Bluebird British International School’s final Parent Teachers Conferences (PTC) of the 2020-2021 Academic Year. As we reflect back on this year, more than ever, it has been a time when it has been essential for parents and caregivers to work with teachers and come together as a community. At the core of this Academic Year, was the student’s ability to adapt to and from distance and in-person learning while continuing to successfully develop the knowledge, skills and understanding they will need to move forward next year. Bluebird teachers updated parents with our plans for the new Academic Year 2021-2022, which will begin August 4th, 2021. Bluebird is well prepared for both in-person and Distance Learning in the next Academic Year and we are so proud of our students who have graduated and will be moving on to the next level. Thank you parents, teachers and students for your hard work and participation as we conclude this year. Bluebird is still accepting student for the new Academic Year, you can find out more by contacting our Customer Services team at the number listed below. អ្នកគ្រូ លោកគ្រូនៃសាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដមានក្តីសោមនស្សរីករាយដែល មាតាបិតា អាណាព្យាបាលសិស្សបានចូលរួមក្នុងកម្មវិធីជំនួបពីចម្ងាយរវាងអាណាព្យាបាលសិស្ស និងគ្រូបង្រៀន (PTC) ចុងក្រោយនៃឆ្នាំសិក្សា២០២០-២០២១។ ក្រឡេកមើលឡើងវិញក្នុងឆ្នាំសិក្សាកន្លងមកនេះ វាពិតជាពិសេសជាងពេលណាៗទាំងអស់ និងជាវេលាដ៏មានសារៈសំខាន់ដែលមាតាបិតា អាណាព្យាបាលសិស្សបានសហការរួមគ្នាជាមួយអ្នកគ្រូ លោកគ្រូយ៉ាងសស្រាក់សស្រាំក្នុងសហគមន៍សិក្សាប៊្លូប៊ើដពួកយើង។ មូលដ្ឋានគ្រឹះក្នុងឆ្នាំសិក្សានេះ គឺផ្តោតលើសមត្ថភាពរបស់សិស្សក្នុងការសម្របខ្លួនជាមួយការសិក្សាពីចម្ងាយ និងដោយផ្ទាល់ ខណៈពេលដែលពួកគេកំពុងបន្តអភិវឌ្ឍទៅលើចំណេះដឹង ជំនាញ និងការយល់ដឹង ដែលចាំបាច់ដើម្បីជាទុនក្នុងការបោះជំហ៊ានទៅមុខនៅឆ្នាំសិក្សាបន្ទាប់។ អ្នកគ្រូ លោកគ្រូក៏បានជម្រាបជូនអាណាព្យាបាលសិស្សអំពីផែនការសម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឆាប់ៗខាងមុននេះ។ សាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាដោយផ្ទាល់ ឬពីចម្ងាយក្នុងឆ្នាំសិក្សាថ្មី ហើយសាលាពិតជាមានមោទនភាពក្រៃលែងចំពោះសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនិងត្រូវបានឡើងទៅកាន់កម្រិតសិក្សាបន្ទាប់ទៀត។ជាចុងបញ្ចប់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាល អ្នកគ្រូ លោកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការចូលរួមដើម្បីអាចបញ្ចប់ឆ្នាំសិក្សានេះប្រកបដោយភាពជោគជ័យ។ សាលាអន្តរជាតិប្រ៊ីតធីសប៊្លូប៊ើដស្វាគមន៍ទទួលចុះឈ្មោះសិស្សសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី។ សម្រាប់ពត៌មានបន្ថែមសូមទាក់ទងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខទូរស័ព្ទដូចមានបញ្ជាក់ជូនខាងក្រោម។Find out why Bluebird British International School is the best choice for your child today.Bluebird British International SchoolCell: 078 556 657Email: info@bluebirdcambodia.com

Add your thoughts

Your email address will not be published. Required fields are marked *